ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញទស្សនកិច្ច សិប្បកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ
នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ក្រុមមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញទៅទស្សនកិច្ចសហគមកូនត្នោត ដើម្បីស្វែងយល់អំពីដំណើការនៃការផលិតកែឆ្នៃគ្រាប់ស្វាយចន្ទី និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតផលរបស់កសិករក្នុងស្រុក និងបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសស្រ្តី ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ក្រុមសមាជិកាបាននាំយកព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងអំណោយរបស់ក្រុមសមាជិកាព្រឹទ្ធសភា ចែកជូនដល់បុគ្គលិកបំរើនៅសិប្បកម្មកែឆ្នៃស្វាយចន្ទីចំនួន៣៨នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន២ម៉ឺនរៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន